ខចែង និង លក្ខខណ្ឌទូទៅ
នៃការប្រើប្រាស់ លី ហួរ អ៊ែប

ខចែង និង លក្ខខណ្ឌទូទៅ
នៃការប្រើប្រាស់ លី ហួរ អ៊ែប

១. ពាក្យបច្ចេកទេស

១.១.  កម្មវិធី លី ហួរ អ៊ែប (Ly Hour App) គឺជាកម្មវិធីបង្កើតឡើងដោយក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី សម្រាប់ផ្តល់ជូន អតិថិជនទូទៅធ្វើប្រតិបត្តិការតាមរយៈទូរសព្ទចល័ត។

១.២.  គណនី អ៊ែប (Wallet Account) គឺជាគណនី ត្រូវបានបង្កើតឡើងនៅពេលអតិថិជនបានចុះឈ្មោះប្រើប្រាស់សេវា លី ហួរ អ៊ែប (Ly Hour App) ជាមួយទូរសព្ទចល័តរួចរាល់ និងរក្សាទុកនៅក្នុងទិន្នន័យស្នូលរបស់ក្រុមហ៊ុន។

១.៣. លេខសម្ងាត់មានចំនួន ៨ខ្ទង់ ទៅ ១៤ខ្ទង់ ដើម្បីចូលប្រើប្រាស់កម្មវិធី លី ហួរ អ៊ែប (Ly Hour App) គឺជាលេខសម្ងាត់ ដែលលោកអ្នកជ្រើសរើសដោយផ្ទាល់។

១.៤. លេខកូដចូលកម្មវិធី (Log in PIN) មានចំនួន ៤ខ្ទង់ គឺជាលេខសម្ងាត់ដែលត្រូវបានជ្រើសរើស និងកំណត់ដោយ អតិថិជនផ្ទាល់ ដើម្បីចូលប្រើប្រាស់កម្មវិធី លី ហួរ អ៊ែប (Ly Hour App) ដើម្បីធ្វើប្រតិបត្តិការផ្សេងៗ ដែលមាននៅ ក្នុង លី ហួរ អ៊ែប (Ly Hour App)។

១.៥. លេខកូដប្រតិបត្តិការ (Transaction PIN) មានចំនួន ៤ខ្ទង់ គឺជាលេខសម្ងាត់ដែលត្រូវបានជ្រើសរើស និងកំណត់ដោយអតិថិជនផ្ទាល់ដែលប្រើប្រាស់ លី ហួរ អ៊ែប (Ly Hour App) ដើម្បីបញ្ជាក់នៅពេលដែលធ្វើប្រតិបត្តិការ តាម      រយៈ លី ហួរ អ៊ែប និងដើម្បីបញ្ជាក់នៅពេលដកប្រាក់ពីគណនី អ៊ែប ផងដែរ។

១.៦. OTP (One Time Password) គឺជាលេខកូដ ៦ខ្ទង់ ដែលត្រូវបានបង្កើតឡើងដោយស្វ័យប្រវត្តិពីប្រព័ន្ធបច្ចេកវិទ្យា របស់ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី រួចបញ្ជូនជាសារ SMS ទៅលេខទូរសព្ទដៃ (ជាលេខទូរសព្ទដៃ ដែលបានភ្ជាប់ កម្មវិធី លី ហួរ អ៊ែប) របស់អ្នកនៅពេលធ្វើការដកប្រាក់ចេញពីគណនី អ៊ែប តាមរយៈភ្នាក់ងារ លី ហួរ វេរលុយ។ លេខ OTP នេះ ប្រើបានសម្រាប់តែមួយប្រតិបត្តិការតែប៉ុណ្ណោះ។ ករណីមានការដកប្រាក់ជាបន្តបន្ទាប់ នឹងត្រូវមានលេខ OTP ថ្មីទៀត។ លេខ OTP និងផុតកំណត់ក្នុងរយៈពេល ១០នាទី ក្រោយពីលោកអ្នកទទួលបាន។

១.៧. លី ហួរ ឃ្យូអរកូដ (QR Code) គឺជាលេខកូដសម្គាល់ឲ្យគណនីរបស់ ឯកត្តជន ក្រុមហ៊ុន ហាងទំនិញ សេវាកម្ម       ផ្សេងៗ តទៅហៅថា ”QR Code”។ QR Code រៀបចំ និងបោះពុម្ភដោយក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី សម្រាប់ ផ្តល់ជូន ម្ចាស់គណនី ម្ចាស់ហាង ដើម្បីបង្ហាញនៅតាមទីតាំងណាមួយ ដែលមានភាពងាយស្រួលដល់អតិថិជនក្នុង ការទូទាត់ទំនិញ ឬសេវាកម្មតាមរយៈ លី ហួរ អ៊ែប (Ly Hour App) ដោយកាត់ទឹកប្រាក់ចេញពីគណនី អ៊ែប របស់ អតិថិជន។

១.៨. ឃ្យូអរកូដ របស់ខ្ញុំ (My QR Code) គឺកូដសម្គាល់ឲ្យម្ចាស់គណនីផ្ទាល់ខ្លួនរបស់អតិថិជន ហើយវាបង្កើតឡើងដោយ ស្វ័យប្រវត្តិបន្ទាប់ពីអតិថិជនបានចុះឈ្មោះប្រើប្រាស់សេវា លី ហួរ អ៊ែប រួចរាល់ហើយ និងប្រើសម្រាប់ការផ្ទេរប្រាក់ ផងដែរ។

១.៩.        “អ្នក” “លោក-លោកស្រី” “របស់អស់លោក-លោកស្រី” សំដៅដល់អតិថិជន ឬម្ចាស់គណនី អ៊ែប ដែលបានប្រើប្រាស់ សេវា លី ហួរ អ៊ែប (Ly Hour App) ជាមួយក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី។

១.១០. ”យើង” “របស់យើង” សំដៅដល់ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី។

២. លក្ខខណ្ឌរួម

២.១. លក្ខខណ្ឌនៃការប្រើប្រាស់សេវា លី ហួរ អ៊ែប (Ly Hour App) ឬហៅថា ខចែង និង លក្ខខណ្ឌ នៃការប្រើប្រាស់ គឺជា កិច្ចសន្យា ឬកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី និងអតិថិជនក្នុងការប្រើប្រាស់សេវា លី ហួរ អ៊ែប (Ly Hour App)។ ខចែង និង លក្ខខណ្ឌ នេះបង្កើតឡើងសម្រាប់ប្រើភ្ជាប់ជាមួយតារាងតម្លៃសេវា និងការកំណត់ ប្រតិបត្តិការរបស់សេវា លី ហួរ អ៊ែប (Ly Hour App)។

២.២. សូមអានកិច្ចសន្យានេះឲ្យបានយល់ច្បាស់ មុននឹងចុច យល់ព្រម ចុះឈ្មោះប្រើប្រាស់សេវា។ នៅពេលលោក-លោកស្រី បានយល់ព្រមគ្រប់លក្ខខណ្ឌ ដែលបានចែងក្នុងកិច្ចសន្យានេះ នឹងទទួលខុសត្រូវក្នុងការប្រើប្រាស់សេវា លី ហួរ អ៊ែប (Ly Hour App) របស់អស់លោក លោកស្រី។

២.៣. ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី អាចកែប្រែលក្ខខណ្ឌ និងថ្លៃសេវា លី ហួរ អ៊ែប (Ly Hour App) បានគ្រប់ពេល ដោយអនុលោមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី នឹងធ្វើការជូនដំណឹងទៅ កាន់លោក លោកស្រី ក្នុងករណីមានការកែប្រែនេះធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងកាតព្វកិច្ចរបស់លោក លោកស្រី។

៣. សេវាកម្មក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី ដែលអាចធ្វើប្រតិបត្តិការតាមទូរសព្ទ

          សូមពិនិត្យមើលតារាងសេវាកម្ម ដែលអាចធ្វើប្រតិបត្តិការបានតាមទូរសព្ទដែលមានដូចជា សេវាកម្មបញ្ចូលទឹកប្រាក់ក្នុង លេខទូរសព្ទ សេវាកម្មទូទាត់វិក្កយបត្រ សេវាកម្មបង់ប្រាក់កម្ចី សេវាកម្មផ្ទេរប្រាក់ និងសេវាកម្មទូទាត់រហ័ស (QR Pay) ដែលមានលម្អិតនៅតាមភ្នាក់ងារ តាមគេហទំព័រក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី និងបញ្ជររបស់ ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី។

៤. លក្ខណៈសម្បត្តិរបស់អតិថិជន

     –    ត្រូវមានអាយុយ៉ាងតិចចាប់ពី ១៨ឆ្នាំ ឡើងទៅ។

     –    ត្រូវមានទូរសព្ទចល័តផ្ទាល់ខ្លួន និងលេខទូរសព្ទដែលធ្វើប្រតិបត្តិការ ប្រព័ន្ធ iOS ឬ Android។

     –    ត្រូវថតរូបជាក់ស្តែង សែលហ្វី ដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែនដែលមានសុពលភាព។

     –     ប្រសិនបើអតិថិជនគ្មានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឯកសារអាចទទួលយកបានដូចខាងក្រោម៖

          ក. សៀវភៅគ្រួសារ ក្នុងករណីជាមេគ្រួសារ ឬលិខិតបញ្ជាក់ពីអត្តសញ្ញាណមានបិទរូបថត ដែលចេញដោយអាជ្ញាធរ  មូលដ្ឋានឃុំសង្កាត់ ឬប៉ុស្តិ៍រដ្ឋបាល (ដែលមានសុពលភាព) ឬ

          ខ. សំបុត្រកំណើត ឬសៀវភៅគ្រួសារ នៅក្នុងករណីមិនមែនជាមេគ្រួសារ ឬសៀវភៅស្នាក់ ត្រូវភ្ជាប់មកជាមួយនូវ        ឯកសារភ្ជាប់ផ្សេងៗទៀត ដែលអាចជឿទុកចិត្តបានដោយមានបិទរូបថត និងមានសុពលភាពប្រើប្រាស់មានជាអាទិ៍ អត្តសញ្ញាណប័ណ្ណមន្រ្តីរាជការ ឬអត្តសញ្ញាណប័ណ្ណការងារ ឬប័ណ្ណបើកបរ ឬប័ណ្ណសម្គាល់ខ្លួនសិស្ស ឬនិស្សិតជា   ដើម។

     –    ត្រូវយល់ព្រមតាមលក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្ម លី ហួរ អ៊ែប (Ly Hour App)។

៥. ការទទួលខុសត្រូវ

៥.១. លោក លោកស្រី ត្រូវទទួលខុសត្រូវទាំងស្រុង រាល់ព័ត៌មានដែលបានចុះឈ្មោះប្រើប្រាស់សេវាកម្ម ដោយខ្លួនឯងផ្ទាល់ តាមរយៈទូរសព្ទចល័ត និងឯកសារដែលផ្តល់ឲ្យ ធានាថារាល់ព័ត៌មាន និងឯកសារទាំងនោះមិនក្លែងក្លាយ។ ករណីក្រុម ហ៊ុន រកឃើញថាព័ត៌មានដែលលោក លោកស្រីផ្តល់ជូនក្រុមហ៊ុន មិនពិតប្រាកដនោះ លោក លោកស្រីត្រូវទទួលខុសត្រូវ មុខច្បាប់ដោយខ្លួនឯង។

៥.២. លោក លោកស្រី ត្រូវទទួលខុសត្រូវទាំងស្រុង លើការខូចខាតទ្រព្យសម្បត្តិ ឬបាត់បង់ទឹកប្រាក់ក្នុងគណនីផ្ទាល់ខ្លួន ឬ គណនីអ្នកផ្សេង ឬគណនីក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី។ ប្រសិនបើលោក លោកស្រីបានប្រព្រឹត្តដោយការធ្វេស ប្រហែស ឬការសាកល្បងធ្វើប្រតិបត្តិការផ្សេងៗ ការលុកលុយរក ការកែបន្លំទិន្នន័យ ការលួចបន្លំដោយផ្ទាល់ ឬដោយ ប្រយោលតែម្នាក់ឯង ឬមានការចួលរួមពីអ្នកដទៃ លោក លោកស្រី ត្រូវទទួលខុសត្រូវនៅមុខច្បាប់ជាធរមាន ទោះបីជា លោក លោកស្រី ប្រព្រឹត្តិដោយចេតនាក្តី ឬអចេតនាក៏ដោយ។

៥.៣. លោក លោកស្រី យល់ព្រមអនុវត្តិទៅតាមគោលការណ៍ច្បាប់ និងបទប្បញ្ញាតិ្តផ្សេងៗ ទាក់ទងទៅនឹងការប្រើប្រាស់     សេវាកម្ម លី ហួរ អ៊ែប (Ly Hour App) ដូចជា ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មជាដើម។ ការប្រើប្រាស់សេវាកម្ម លី ហួរ អ៊ែប (Ly Hour App) នៅក្រៅប្រទេសកម្ពុជា គឺជាការទទួលខុសត្រូវដោយផ្ទាល់របស់ លោក លោកស្រី ដូចនេះលោក លោកស្រី ត្រូវគោរពទៅតាមច្បាប់ និងបទប្បញ្ញាតិ្តរបស់ប្រទេសនោះ។ ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី និងមិនទទួលខុសត្រូវនៅពេលដែលលោក លោកស្រី ប្រើប្រាស់សេវានេះ នៅក្រៅប្រទេសកម្ពុជា        ឡើយ។

៥.៤. លោក លោកស្រី យល់ព្រមចាត់វិធានការដោយប្រុងប្រយ័ត្នគ្រប់ពេលវេលាដើម្បីធានានូវសុវត្ថិភាពសន្តិសុខ និងសុចរិត ភាពនៃគណនី និងប្រតិបត្តិការរបស់អស់លោក លោកស្រីនៅពេលប្រើប្រាស់សេវាកម្ម លី ហួរ អ៊ែប។

៥.៥. លោក លោកស្រី ត្រូវប្រតិបត្តិតាមលក្ខខណ្ឌនៃការប្រើប្រាស់នេះ និងជាពិសេសលក្ខខណ្ឌដែលទាក់ទងទៅនឹងការ      ប្រើប្រាស់លេខសម្ងាត់ និងកម្មវិធី លី ហួរ អ៊ែប (Ly Hour App) ឲ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពខ្ពស់ ចៀសវាងអ្នក ដទៃលួចបន្លំធ្វើប្រតិបត្តិការគណនី។ លោក លោកស្រីត្រូវប្រើប្រាស់កម្មវិធី លី ហួរ អ៊ែប (Ly Hour App) តែជាមួយ       ទូរសព្ទចល័តផ្ទាល់ខ្លួន ដែលបានចុះឈ្មោះដោយខ្លួនឯងផ្ទាល់តែប៉ុណ្ណោះ។

៥.៦. លោក លោកស្រី ត្រូវផ្តល់ជូនព័ត៌មានបន្ថែមទៀតជាបន្ទាន់ មកកាន់ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី នៅពេលដែល      ទូរសព្ទ និងលេខសម្ងាត់ត្រូវបានគេលួច ដើម្បីធ្វើប្រតិបត្តិការសេវាកម្ម លី ហួរ អ៊ែប (Ly Hour App)។ ជាងនេះទៅទៀត លោក លោកស្រី ត្រូវយល់ព្រមសហការជាមួយក្រុមហ៊ុន ដើម្បីស្វែងរកប្រតិបត្តិការដែលបានធ្វើ ដោយគ្មានការអនុញ្ញាតនោះ។

៥.៧. ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី នឹងមិនទទួលខុសត្រូវលើការខូចខាត ការបាត់បង់ ការលុបចោលទិន្នន័យដោយសារតែ ការភ្លាំងភ្លាត់ ឬទូរសព្ទលោក លោកស្រី មិនដំណើរការ ឬប្រធានស័ក្តិ ដែលជាហេតុការណ៍កើតឡើងដោយចៃដន្យ ហើយភាគីទាំងពីរមិនអាចដឹងមុន និងមិនអាចចៀសវាងបានដូចជា សង្រ្គាម អគ្គិភ័យ រញ្ជួយដី ខ្យល់ព្យុះ ទឹកជំនន់ និង រោគរាតត្បាតសហាវៗ។ល។ លើកលែងតែករណីដូចខាងក្រោម៖

     –    ការធ្វេសប្រហែសរបស់បុគ្គលិកហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី

     –    ប្រព័ន្ធដំណើរការមិនប្រក្រតី រអាក់រអួល

៦. លក្ខខណ្ឌសុវត្ថិភាពលេខគណនី លី ហួរ អ៊ែប (Ly Hour App) លេខកូដសម្ងាត់ និងស្នាមម្រាមដៃ

៦.១. លោក លោកស្រី ត្រូវធ្វើការជ្រើសរើសលេខសម្ងាត់ផ្ទាល់ខ្លួន លេខកូដសម្ងាត់ (Password) ចូលកម្មវិធីដែលមានចំនួន ចាប់ពី ៨ខ្ទង់ ដល់ ១៦ខ្ទង់ (អក្សរធំ អក្សរតូច សញ្ញា និងលេខ) បន្ទាប់ពីបង្កើតលេខសម្ងាត់ ចូលប្រើប្រាស់កម្មវិធីរួចរាល់ ហើយ លោក-លោកស្រី អាចបង្កើតលេខកូដ (PIN Code) ដែលមាន ៤ខ្ទង់ ជាលេខទាំងអស់ ដើម្បីប្រាស់កម្មវិធី លី ហួរ អ៊ែប។ ចំពោះលេខកូដ ៤ខ្ទង់ (PIN Code) លោក លោកស្រី មានសិទ្ធិក្នុងការមិនបង្កើតបាន។ លេខកូដ (PIN Code) ៤ខ្ទង់ នេះអាចចូលប្រើប្រាស់កម្មវិធី លី ហួរ អ៊ែប ជំនួសលេខសម្ងាត់ ៨ខ្ទ ង់ ទៅ ១៤ខ្ទង់ បាន។

៦.២. លោក លោកស្រី ត្រូវធ្វើការជ្រើសរើសលេខកូដប្រតិបត្តិការ (Transaction PIN) ចំនួន ៤ខ្ទង់ ជាលេខទាំងអស់។

៦.៣. ការបញ្ចូលលេខសម្ងាត់មិនត្រឹមត្រូវចំនួន ៣ដង នោះប្រព័ន្ធនឹងបង្ខាំងការប្រើប្រាស់សេវាកម្ម លី ហួរ អ៊ែប (Ly Hour App) ដោយស្វ័យប្រវត្តិ។ ករណីនេះលោក លោកស្រី ត្រូវទំនាក់ទំនងទៅកាន់ផ្នែកសេវាកម្មទំនាក់ទំនងអតិថិជននៃ    ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី ដើម្បីសុំដំណើរការលេខកូដឡើងវិញ ឬសុំប្តូរលេខកូដថ្មី។

៦.៤. មិនត្រូវឲ្យគេដឹង ឬឲ្យគេមើលលេខ OTP (One Time Password) នេះឡើយ។ លោក លោកស្រី អាចផ្តល់លេខ OTP (One Time Password) ចំពោះមុខតែភ្នាក់ងារ ឬអ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី ដែល លោក លោកស្រី កំពុងធ្វើប្រតិបត្តិការផ្ទាល់ជាមួយតែប៉ុណ្ណោះ ឬក៏ជាតម្រូវការប្រព័ន្ធរបស់ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ             ភីអិលស៊ី។

៦.៥. លោក លោកស្រី មិនត្រូវផ្តល់ លេខសម្ងាត់ ឬលេខ OTP (One Time Password) ទៅបុគ្គលណាផ្សេង ឬបុគ្គលិករបស់ ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី ឬបុគ្គលដែលអះអាងថាជាបុគ្គលិករបស់ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី ដោយផ្ទាល់ឬ ប្រយោល ឬតាមរយៈទូរសព្ទ ឬដោយមធ្យោបាយផ្សេងៗ ទោះជាក្នុងគោលបំណងអ្វីក៏ដោយ។

៦.៦. ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី មិនតម្រូវឲ្យបុគ្គលិកធ្វើការទំនាក់ទំនងទៅលោក លោកស្រី ដើម្បីផ្តល់លេខសម្ងាត់ ឬលេខ OTP (One Time Password) ឡើយ ទោះជាក្នុងគោលបំណងអ្វីក៏ដោយ។

៦.៧. លោក លោកស្រី ចាំបាច់ត្រូវរក្សាទុកលេខគណនី និងលេខកូដសម្ងាត់ និងស្នាមម្រាមដៃ ជាការសម្ងាត់ និងឲ្យមានសុវត្ថិ ភាពខ្ពស់។ លោក លោកស្រី ត្រូវតែ៖

     –    មិនអនុញ្ញាតឲ្យនរណាម្នាក់ប្រើលេខគណនី លី ហួរ អ៊ែប (Ly Hour App) របស់អ្នកឡើយ។

     –    មិនបញ្ចេញ លេខកូដសម្ងាត់ របស់អ្នកទៅបុគ្គលណាម្នាក់ឡើយ។

     –    មិនអនុញ្ញាតឲ្យបុគ្គលផ្សេងទៀតណាមួយ មើលឃើញអ្នកបញ្ចូល លេខកូដសម្ងាត់របស់អ្នកឡើយ។

     –    មិនត្រូវជ្រើសរើសលេខកូដសម្ងាត់ណាមួយ ដែលមានលេខសម្ងាត់ងាយស្រួលចូលប្រើប្រាស់នោះឡើយ។

     –    មិនត្រូវជ្រើសរើសលេខកូដសម្ងាត់ណាមួយ ដែលងាយស្រួលសម្គាល់អត្តសញ្ញាណរបស់អ្នកនោះឡើយ ឧទាហរណ៍     ថ្ងែខែឆ្នាំកំណើត ឬលេខទូរសព្ទរបស់អ្នក។

     –    មិនត្រូវកត់ត្រាលេខកូដសម្ងាត់របស់អ្នក នៅលើទូរសព្ទចល័តរបស់អ្នក ឬនៅលើឯកសារណាមួយដែលនៅជាប់ជាមួយ ទូរសព្ទចល័តរបស់អ្នកឡើយ។

     –    ថែរក្សាទុកទូរសព្ទរបស់អ្នកឲ្យមានសុវត្ថិភាព។

     –    ត្រូវជ្រើសរើសលេខសម្ងាត់ផ្ទាល់ខ្លួន (Password) ដែលមានចំនួនពី ៨ខ្ទង់ ទៅ ១៤ខ្ទង់ ដោយក្នុងនោះមានយ៉ាងតិច អក្សរធំ១ អក្សរតូច១ លេខ ១ខ្ទង់ និងមានសញ្ញាពិសេសចំនួន១។

     –    មិនត្រូវកត់ត្រាលេខសម្ងាត់ផ្ទាល់ខ្លួនទុកនៅលើវត្ថុអ្វីមួយឡើយ ត្រូវចង់ចាំដោយខ្លួនឯង។

     –    មិនត្រូវឲ្យគេដឹង ឬឲ្យគេមើលឃើញលេខសម្ងាត់ នៅពេលប្រើបា្រស់ឡើយ។ ត្រូវបា្រកដថាគ្មាននរណាម្នាក់ លួចមើល នៅពេលអ្នកបញ្ចូលលេខសម្ងាត់។

     –    ត្រូវធ្វើការផ្លាស់ប្តូរលេខសម្ងាត់ឲ្យបានញឹកញាប់។

៦.៨. ប្រសិនបើលេខកូដសម្ងាត់ត្រូវបានលួច ឬប្រសិនបើលេខកូដសម្ងាត់របស់អ្នក ត្រូវបានអ្នកដទៃទៀតដឹង អ្នកចាំបាច់ត្រូវ ជូនដំណឹងដល់ក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី ភ្លាមៗ។

៦.៩. អ្នកយល់ព្រមចាត់វិធានការប្រុងប្រយ័ត្នគ្រប់ពេលវេលា ដើម្បីធានានូវសុវត្ថិភាព សន្តិសុខ និងសុចរិតភាពនៃគណនី និង ប្រតិបត្តិការរបស់ អ្នក នៅពេលប្រើប្រាស់សេវា លី ហួរ អ៊ែប (Ly Hour App)។

៦.១០. ក្នុងករណីភ្លេចលេខសម្ងាត់ ឬបាត់ទូរសព្ទសម្រាប់ចុះឈ្មោះប្រើប្រាស់ លី ហួរ អ៊ែប (Ly Hour App) អតិថិជនត្រូវអនុវត្ត នូវកាតព្វកិច្ចដូចខាងក្រោម៖

     –    ករណីប្តូរទូរសព្ទថ្មី លោក លោកស្រី ត្រូវធ្វើការទំនាក់ទំនងមកកាន់ផ្នែកសេវាកម្មទំនាក់ទំនងអតិថិជននៃក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី ដែលមានលេខទូរសព្ទ ០៨៧ ៦០ ១១១១ ដើម្បីធ្វើការដោះស្រាយជូនលោក លោកស្រី។

     –    ភ្លេចលេខកូដចូលកម្មវិធី (Log in PIN) ឬលេខកូដប្រតិបត្តិការ (Transaction PIN) លោក លោកស្រី ចូលទៅក្នុងកម្មវិធី លី ហួរ អ៊ែប រួចបំពេញលេខទូរសព្ទដែលបានភ្ជាប់ជាមួយកម្មវីធី លី ហួរ អ៊ែប (Ly Hour App) រួចជ្រើសរើសពាក្យ Forgot Password នោះក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី នឹងផ្ញើរលេខ OTP ទៅកាន់លេខទូរសព្ទរបស់លោក លោក ស្រី ដែលបានភ្ជាប់នោះ បន្ទាប់មកលោក លោកស្រី ត្រូវបំពេញលេខ OTP បន្ទាប់មកលោក លោកស្រី ត្រូវធ្វើកាជ្រើស រើសលេខសម្ងាត់ថ្មីដោយខ្លួនឯង ដែលលេខសម្ងាត់ថ្មីនោះត្រូវដាក់ជា អក្សរធំ អក្សរតូច និមិត្តសញ្ញា និងលេខ។

៧. លក្ខខណ្ឌនៃការប្រើប្រាស់អ៊ែប

     –    គ្មានការប្រាក់

     –    ប្រាក់តម្កល់ដំបូង និងសមតុល្យអប្បរមាមិនតម្រូវ

          –    គណនី អ៊ែប អាចដាក់ប្រាក់ ដកប្រាក់ ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រ បង់ប្រាក់កម្ចី ស្កែនឃ្យូអរ ទូទាត់ទំនិញ ឬសេវាកម្ម ផ្សេងៗ និងបញ្ចូលកាតទូរសព្ទ។ សេវាផ្សេងៗទៀតដែលនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅពេលក្រោយ ក្នុងករណីមាន     តម្រូវការទីផ្សារ។

–    ចំពោះការដាក់ប្រាក់ចូលគណនី Wallet គឺត្រូវដាក់នៅតាមភ្នាក់ងារ លី ហួរ វេរលុយ ទូទាំងប្រទេស ឬតាមរយៈ ធនាគារដៃគូរសហការ ឬតាមមធ្យោបាយផ្សេងៗទៀត។

          –    គណនី Wallet ដែលមានសមតុល្យ សូន្យ មិនត្រូវបានបិត ឬលុបចេញពីប្រព័ន្ធឡើយ។

          –    ប្រភេទរូបិយប័ណ្ណដែលធ្វើប្រតិបត្តិការតាមប្រព័ន្ធ លី ហួរ អ៊ែប (Ly Hour App) មាន ប្រាក់រៀល និងប្រាក់ដុល្លារ     អាមេរិក។

៨. ការទូទាត់សំណង

          លោក លោកស្រី យល់ព្រមដោយឥតលក្ខខណ្ឌ ក្នុងការទូទាត់សំណងមកក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី ប្រសិនបើ មានបណ្តឹងតវ៉ា ការទាមទារ ការទទួលខុសត្រូវ ការខាតបង់ ឬការចំណាយផ្សេងៗដែលក្រុមហ៊ុនទទួលរង គ្រោះ ទាក់ទង ទៅនឹងប្រតិបត្តិការសេវាកម្ម លី ហួរ អ៊ែប (Ly Hour App) និងដោយការអនុវត្តបំពានរបស់អស់លោក លោកស្រី លើ      កិច្ចព្រមព្រៀងរួមនេះ រួមទាំងការខកខានមិនបានចាត់វិធានការទប់ស្កាត់ ការធ្វើប្រតិបត្តិការសេវាកម្ម លី ហួរ អ៊ែប (Ly Hour App) ដោយគ្មានការអនុញ្ញាត ឬប្រតិបត្តិការក្លែងបន្លំ។

៩. ការបញ្ឈប់ ឬធ្វើមោឃភាពសេវាកម្ម លី ហួរ អ៊ែប (Ly Hour App)

     –    លោក លោកស្រី ត្រូវធ្វើការដកប្រាក់ ឬផ្ទេរប្រាក់ចេញពី អ៊ែប ឲ្យនៅសមតុល្យសូន្យជាមុនសិន ទើបអាចស្នើសុំបញ្ឈប់ ឬ មោឃភាពសេវាកម្មនេះបាន។

     –    លោក លោកស្រី អាចស្នើសុំបញ្ឈប់ ឬធ្វើមោឃភាពសេវាកម្ម លី ហួរ អ៊ែប (Ly Hour App) បានដោយខ្លួនឯងផ្ទាល់តាម រយៈលេខទូរសព្ទដែលបានភ្ជាប់សេវាកម្មនោះ ឬអាចទំនាក់ទំនងមកកាន់ផ្នែកសេវាកម្មទំនាក់ទំនងអតិថិជន ដើម្បីស្នើសុំ បញ្ឈប់ ឬមោឃភាពបាន។

១០. កម្រៃសេវា

             លោក លោកស្រី ព្រមព្រៀងបង់កម្រៃសេវាដែលកំណត់ដោយក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី សម្រាប់ការប្រើប្រាស់សេវា កម្ម លី ហួរ អ៊ែប (Ly Hour App) ហើយលោក លោកស្រី យល់ព្រមផ្តល់សិទ្ធិជូនក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី ក្នុងការ កាត់កម្រៃសេវាចេញពីគណនី អ៊ែប របស់អស់លោក លោកស្រី ដោយមិនចាំបាច់ជូនដំណឹងជាមុនឡើយ។

១១. សិទ្ធិអំណាច

             អ្នកទទួលស្គាល់ និងយល់ព្រមថា ការប្រើប្រាស់សេវាកម្មក្នុងប្រព័ន្ធក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី រួមជាមួយនឹង លេខ គណនី និងលេខកូដសម្ងាត់ ឬស្នាមម្រាមដៃរបស់អ្នកដើម្បីធ្វើការបញ្ជាក់ថា លោកអ្នកបានផ្តល់សិទ្ធឲ្យក្រុមហ៊ុន លី ហួរ      ផេប្រ៉ូ ភីអិលស៊ី ដំណើរការប្រតិបត្តិការលើគណនីរបស់អ្នក។ យើងអាចធ្វើសកម្មភាពផ្អែកលើសិទ្ធិអំណាចនេះ ហើយនឹងមិន ទទួលខុសត្រូវចំពោះការខាតបង់ណាមួយ ដែលអ្នកបានទទួលរងគ្រោះ ដោយផ្អែកលើសិទ្ធិអំណាចនេះ ហើយយើងក៏មិន តម្រូវឲ្យធ្វើការសាកសួរលោក លោកស្រី បន្ថែមទៀតដែរ។

១២. ការធ្វើប្រតិបត្តិការតាមប្រព័ន្ធ លី ហួរ អ៊ែប (Ly Hour App)

១២.១. ការធ្វើប្រតិបត្តិការទូទាត់

     –    ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី នឹងអនុវត្តតាមការបញ្ជាផេ្ទរប្រាក់ ឬទូទាត់ តាមរយៈទូរសព្ទចល័តដែលបានភ្ជាប់ប្រព័ន្ធ លី ហួរ អ៊ែប (Ly Hour App) ហើយអ្នកត្រូវបញ្ចូលព័ត៌មានឲ្យបានត្រឹមត្រូវច្បាស់លាស់ដូចជា លេខគណនី លេខទូរសព្ទ ចំនួន ទឹកប្រាក់ ប្រភេទរូបិយបណ្ណ និងត្រូវផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះនៅលើអេក្រង់ទូរសព្ទ មុននឹងយល់ព្រមធ្វើការទូទាត់ (មុន នឹងចុចយល់ព្រម ឬ “Yes” ឬ “Confirm”)។ អ្នកត្រូវទទួលខុសត្រូវដោយខ្លួនឯងផ្ទាល់ចំពោះរាល់ការផ្ទេរប្រាក់ ឬទូទាត់ខុស លេខគណនីរបស់អ្នកទទួលផល ឬខុសព័ត៌មានផ្សេងៗ ឬការផ្ទេរប្រាក់លើស ឬខ្វះចំនួនទឹកប្រាក់ដែលត្រូវផ្ទេរទៅលេខ គណនីរបស់អ្នកទទួលផល។

     –     ការទូទាត់ ឬការផ្ទេរប្រាក់ទៅគណនីតាមប្រព័ន្ធអេឡិចត្រូនិក មិនអាចធ្វើការកែប្រែ ឬបញ្ឈប់បានទេ នៅពេលប្រតិបត្តិការបាន ដំណើរការចប់រួចរាល់។ អ្នកត្រូវជូនដំណឹងមកក្រុមហ៊ុនជាបន្ទាន់ ប្រសិនបើព័ត៌មានមិនត្រឹមត្រូវទាក់ទងនឹងការទូទាត់ ឬផ្ទេរ ប្រាក់តាមទូរសព្ទ បង្ហាញលើរបាយការណ៍គណនីរបស់អ្នក។

     –     ការផ្ទេរប្រាក់ ឬការទូទាត់វិក្កយបត្រ លោក លោកស្រី ត្រូវធ្វើការផ្ទៀងផ្ទាត់រាល់ព័ត៌មាន និងលេខវិក្កយបត្រជាក់ស្តែង និង ព័ត៌មាននៅលើទូរសព្ទដូចជា ឈ្មោះ អតិថិជន លេខសម្គាល់អតិថិជន និងចំនួនទឹកប្រាក់ដែលត្រូវទូទាត់ឲ្យបានត្រឹមត្រូវ ច្បាស់លាស់ជាមុនសិន មុននឹងធ្វើការទូទាត់។ ការទូទាត់នេះត្រូវធ្វើឡើងមុនកាលបរិច្ឆេទផុតកំណត់របស់ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី។ ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី មិនទទួលខុសត្រូវចំពោះបំណុល ហានិភ័យផ្សេងៗ ដែលកើតមានឡើង ចំពោះការទូទាត់ខុស ឬការទូទាត់មិនបានគ្រប់ចំនួនជាក់ស្តែង ជាមួយនឹងវិក្កយបត្រ ឬការខកខានមិនបានទូទាត់ផ្សេងៗ។

     –     ការទូទាត់ ឬការផ្ទេរប្រាក់ ឬការធ្វើប្រតិបត្តិការផ្សេងៗ ទៅគណនី ឬលេខទូរសព្ទ តាមប្រព័ន្ធអេឡិចត្រូនិច មិនអាចធ្វើការ     កែប្រែ ឬធ្វើការបញ្ឈប់បានទេ នៅពេលប្រតិបត្តិការបានដំណើរការចប់រួចរាល់។ លោក លោកស្រី ត្រូវធ្វើការជូនដំណឹងមក ក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី ជាបន្ទាន់ ប្រសិនបើព័ត៌មានមិនត្រឹមត្រូវទាក់ទងនឹងការទូទាត់ ការធ្វើប្រតិបត្តិការផ្ទេរប្រាក់ និង ប្រតិបត្តិការផ្សេងៗ ដែលបានធ្វើតាមរយៈទូរសព្ទចល័តរបស់លោក លោកស្រី។

១២.២. ព័ត៌មានអំពីប្រាក់របស់អ្នកអាច

–     ពិនិត្យមើលសមតុល្យសាច់ប្រាក់របស់អ្នក ដែលកត់ត្រានៅក្នុងគណនី លី ហួរ អ៊ែប (Ly Hour App) របស់អ្នកដែលបានប្រើប្រាស់។

      –     អ្នកក៏អាចទាក់ទងទៅកាន់ផ្នែកបម្រើសេវាអតិថិជននៃក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី ដើម្បីទទួលព័ត៌មានអំពីប្រាក់របស់ អ្នកដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរ។ សមតុល្យដែលបានកត់ត្រានៅក្នុងគណនី លី ហួរ អ៊ែប (Ly Hour App) របស់ អ្នក នឹងជាសមតុល្យបច្ចុប្បន្នរបស់អ្នក គិតចាប់ពីពេលដែលអ្នកធ្វើការសាកសួរ។ ប៉ុន្តែអាចមានករណីដូចជា ការខូចខាត ប្រព័ន្ធ និងបញ្ហាផ្នែកបច្ចេកទេស ដែលមានន័យថា ព័ត៌មានអំពីសមតុល្យគណនី លី ហួរ អ៊ែប (Ly Hour App) របស់អ្នក មិន ត្រូវបានរាយការណ៍ផ្អែកលើមូលដ្ឋានពេលវេលាពិតប្រាកដឡើយ។

១៣. ការបង្ហាញ ព័ត៌មាន លេខគណនី ឬលេខទូរសព្ទរបស់អតិថិជន

          ក្រុមហ៊ុនអាចផ្តល់ព័ត៌មានលេខគណនី ឬលេខទូរសព្ទ ឬព័ត៌មានផ្សេងៗទៀត របស់លោក លោកស្រី តែក្នុងករណីមួយ ចំនួនដូចខាងក្រោម៖

     –    តម្រូវការចាំបាច់របស់អាជ្ញាធរមានសមត្តកិច្ចដូចជា ធនាគារជាតិនៃកម្ពុជា ឬស្ថាប័នតុលាការជាដើម

     –    ការធ្វើសវនកម្ម

     –    ករណីផ្សេងៗទៀតដែលបានឯកភាពពីលោក លោកស្រី និងស្របទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

១៤. ការប្រឆាំងនឹងការសម្អាតប្រាក់ និងទណ្ឌកម្ម

          អ្នកយល់ព្រមឲ្យក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី អាចពន្យារពេល បង្កក បញ្ចប់ និង/ឬ បដិសេធមិនដំណើរការប្រតិបត្តិ ការណាមួយ ប្រសិនបើក្រុមហ៊ុនសង្ស័យថា៖

     –    ប្រតិបត្តិការអាច ល្មើសនឹងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ឬច្បាប់និងបទប្បញ្ញតិ្តដទៃ ទៀត នៅក្នុងប្រទេសកម្ពុជា ឬ

     –    ប្រតិបត្តិការអាចពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលទៅនឹងប្រាក់បានពី ឬត្រូវបានប្រើប្រាស់ដើម្បីគោលបំណងនៃការ ប្រព្រឹត្តមិនស្របតាមច្បាប់។

     –    អ្នកយល់ព្រមផ្តល់ព័ត៌មានទាំងអស់ទៅក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី ដែលក្រុមហ៊ុនអាចត្រូវការដោយសមស្រប ដើម្បីគ្រប់គ្រងហានិភ័យនៃការលាងសម្អាតប្រាក់ ឬហិរញ្ញប្បទានភេរវកម្ម ឬដើម្បីគោរពតាមច្បាប់នៃប្រទេសកម្ពុជា ឬ ប្រទេសណាមួយផ្សេងទៀត ហើយអ្នកយល់ព្រមឲ្យក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី អាចបញ្ចេញព័ត៌មានណាមួយដែល ទាក់ទងនឹងអ្នកប្រតិបត្តិការរបស់អ្នក និងគណនី លី ហួរ អ៊ែប (Ly Hour App) របស់អ្នក ទៅធនាគារដែលអ្នកតម្កល់ប្រាក់ ការអនុវត្តច្បាប់ ទីភ្នាក់ងារនិយ័តកម្ម ឬតុលាការណាមួយដែលត្រូវបានតម្រូវដោយច្បាប់នេះ នៅក្នុងប្រទេសកម្ពុជា ឬនៅ ទីកន្លែងផ្សេងទៀតដែលជាប់ពាក់ព័ន្ធលោក លោកស្រី។

១៥. គណនីរបស់អតិថិជន

          អ្នកផ្តល់សិទ្ធិអនុញ្ញាតដល់ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី ដើម្បីធ្វើការបញ្ឈប់ បង្កក ឬកាត់ទឹកប្រាក់ នៅក្នុងគណនី របស់អ្នក ដោយមិនចាំបាច់មានការយល់ព្រមជាមុនឡើយ ក្នុងករណីដូចខាងក្រោម៖

     –    ចំនួនទឹកប្រាក់នៅក្នុងគណនីរបស់អ្នក កើនឡើងដោយគ្មានមូលហេតុ ដែលបណ្តាលមកពីកំហុសបច្ចេកទេស

     –    ចំនួនទឹកប្រាក់កើ នឡើង ដែលបណ្តាលមកពីសកម្មភាពឆបោក កេងប្រវ័ញ្ច ភ័ន្តច្រលំ ឬសកម្មភាពខុសច្បាប់ផ្សេងៗ

     –    ចំនួនទឹកប្រាក់ដែលអ្នកត្រូវតែសងទៅក្រុមហ៊ុនវិញ ក្នុងករណីដែលអ្នករំលោភបំពានលើគោលការណ៍របស់ក្រុមហ៊ុន

     –    បង្កកទុកនូវចំនួនទឹកប្រាក់ នៃប្រតិបត្តិការទាំងឡាយណា ដែលមានវិវាទ ឬជាប្រតិបត្តិការសង្ស័យ ដោយចាំបាច់ត្រូវធ្វើ ការដោះស្រាយ ឬស្រាវជ្រាវ មុននឹងធ្វើការទូទាត់

     –    ក្រុមហ៊ុនមានសិទ្ធិកាត់ទុក ឬព្យួរទុករាល់ទឹកប្រាក់ នៃការទូទាត់ដែលត្រូវទូទាត់ឲ្យអតិថិជន រហូតដល់ការបញ្ចប់នៃការ ស៊ើបអង្គេត លើបណ្តឹងទាមទារសំណង ឬវិវាទផ្សេងៗ។

១៦. ការព្យួរ ឬការបញ្ចប់

១៦.១. ដោយអ្នក

          អ្នកអាចបញ្ចប់លទ្ធភាពចូលប្រើប្រាស់សេវាទូទាត់ លី ហួរ អ៊ែប (Ly Hour App) របស់អ្នក (ដែលរួមមានការបិទគណនី លី ហួរ អ៊ែប (Ly Hour App) របស់អ្នក) នៅពេលណាក៏បាន ដោយផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរ ឬតាម មធ្យោបាយផ្សេងទៀតជាមុន ដល់ក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី ឬដោយទាក់ទងផ្នែកបម្រើសេវាកម្មផ្តល់ព័ត៌មាន របស់ក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី។ ការបញ្ចប់ ឬការព្យួរត្រូវមានសុពលភាព បន្ទាប់បុគ្គលិករបស់ក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី ធ្វើការជូនដំណឹងទៅលោក លោកស្រី។

១៦.២. ដោយក្រុមហ៊ុន លី ហួរផេប៉្រូ ភីអិលស៊ី

     –    ប្រសិនបើមានសមតុល្យសូន្យ ត្រូវបានកត់ត្រានៅលើគណនីរបស់អ្នក ហើយអ្នកមិនមានប្រតិបត្តិការ លើកលែងប្រតិបត្តិ ការបស់ក្រុមហ៊ុន នោះក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី តាមឆន្ទានុសិទ្ធិរបស់ខ្លួន អាចព្យួរ ឬបញ្ចប់លទ្ធភាពចូលប្រើ ប្រាស់សេវាទូទាត់របស់អ្នក និងបិទគណនី លី ហួរ អ៊ែប (Ly Hour App) របស់អ្នក។

–    ក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី ក៏អាចអនុវត្តផងដែរនូវឆន្ទានុសិទ្ធិរបស់ខ្លួន ក្នុងការព្យួរ ឬបញ្ចប់លទ្ធភាពចូលប្រើប្រាស់ សេវាទូទាត់លី ហួរ អ៊ែប (Ly Hour App) របស់អ្នក និងបញ្ចប់គណនី លី ហួរ អ៊ែប (Ly Hour App) របស់អ្នក ដោយសារ មូលហេតុណាមួយក៏ដោយរួមមានជាអាទិ៍ ការប្រព្រឹត្តល្មើសគោលការណ៍ក្រុមហ៊ុន ឬនៅពេលត្រូវបានតម្រូវដោយច្បាប់ ឬដោយសារមូលហេតុផ្សេងទៀតណាមួយ ដែលក្រុមហ៊ុនចាត់ទុកថាសមស្រប។

     –    ក្នុងករណីដែលក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី អនុវត្តសិទ្ធិរបស់ខ្លួនដូចមានចែងនៅក្នុងប្រការនេះ ក្រុមហ៊ុននឹង មិន ចាំបាច់ជូនដំណឹងជាមុនដល់អ្នកឡើយ ហើយក្រុមហ៊ុន នឹងមិនទទួលខុសត្រូវ ឬរ៉ាប់រងចំពោះការបាត់បង់ណាមួយ ដែល អ្នកអាចទទួលរងជាផលវិបាកនោះឡើយ។

១៦.៣. តើមានអ្វីកើតឡើងប្រសិនបើមានការបញ្ចប់កើតឡើង?

          ប្រសិនបើលទ្ធភាពចូលប្រើប្រាស់សេវាទូទាត់ លី ហួរ អ៊ែប (Ly Hour App) របស់អ្នកត្រូវបានបញ្ចប់ (រួមទាំងជាលទ្ធផល នៃការបិទគណនី លី ហួរ អ៊ែប (Ly Hour App) របស់អ្នក) ក្រុមហ៊ុននឹងរៀបចំការទូទាត់សមតុល្យសាច់ប្រាក់ ដែលត្រូវ បានកត់ត្រានៅលើគណនី លី ហួរ អ៊ែប (Ly Hour App) របស់អ្នកនៅកាលបរិច្ឆេទបិទបញ្ចប់ ជូនអ្នកនៅអាសយដ្ឋានដូច បានបង្ហាញនៅក្នុងកំណត់ត្រារបស់ខ្លួន។ ក្នុងករណីដែលក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី មិនអាចទាក់ទងអ្នកបាននៅ អាសយដ្ឋានរបស់អ្នក ដូចបានបង្ហាញនៅក្នុងកំណត់ត្រារបស់ខ្លួន ដើម្បីរៀបចំការទូទាត់ លី ហួរ អ៊ែប (Ly Hour App) នឹងខិតខំប្រឹងប្រែងឲ្យបានសមស្រប ដើម្បីរៀបចំការទូទាត់ជូនអ្នកតាមមធ្យោបាយផ្សេងៗទៀត។

១៧. ការជូនដំណឹង (ការកែប្រែ)

          ក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី នឹងធ្វើការជូនដំណឹងទៅកាន់លោក លោកស្រី មុនមានការបញ្ឈប់ ការពន្យាពេល ការ កែប្រែលើលក្ខខណ្ឌនៃការប្រើប្រាស់ថ្លៃសេវា ឬបញ្ហាផ្សេងៗទៀតដែលធ្វើឲ្យមានការប៉ះពាល់សិទ្ធិ និងការទទួលខុសត្រូវ របស់អស់លោក លោកស្រី តាមរយៈមធ្យោបាយណាមួយដូចខាងក្រោម៖

     –    ផ្ញើរសារទៅកាន់ទូរសព្ទរបស់លោក លោកស្រី ដោយផ្ទាល់ (លេខទូរសព្ទដែលភ្ជាប់ជាមួយលី ហួរ អ៊ែប (Ly Hour App))។

     –    ផ្ញើរសារ (Notification) ទៅកាន់លោក លោកស្រី ដោយផ្ទាល់ តាមរយៈគណនី លី ហួរ អ៊ែប (Ly Hour App) ដែលភ្ជាប់ ជាមួយលេខទូរសព្ទរបស់លោក លោកស្រី។

     –    ផ្សព្វផ្សាយនៅតាមគេហទំព័ររបស់ក្រុមហ៊ុន ឬហ្វេសប៊ុនផេក របស់ក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី។

១៨. ការកែប្រែព័ត៌មានផ្ទាល់ខ្លួន

          អ្នកត្រូវផ្តល់ដំណឹងដល់ក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី ជាបន្ទាន់ ប្រសិនបើមានការកែប្រែណាមួយ ចំពោះព័ត៌មាន ផ្ទាល់ខ្លួនរបស់អ្នក ដែលអ្នកបានផ្តល់ជូនទៅក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី កាលពីពេលមុន សម្រាប់ប្រើប្រាស់សេវា លី ហួរ អ៊ែប (Ly Hour App)។

១៩. សំណង

     –    អ្នកយល់ព្រមដោយឥតលក្ខខណ្ឌក្នុងការទូទាត់សំណង ដល់ក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី ករណីមានការប្តឹងតវ៉ា ការ ទាមទារ ការទទួលខុសត្រូវ ការខាតបង់ ឬការចំណាយផ្សេងៗ ដែលក្រុមហ៊ុនទទួលរងគ្រោះដោយផ្ទាល់ ឬដោយ ប្រយោល ទាក់ទងនឹងប្រតិបត្តិការសេវាទូទាត់តាមប្រព័ន្ធ លី ហួរ អ៊ែប (Ly Hour App) និងដោយការអនុវត្តបំពានរបស់ អ្នកលើកិច្ចព្រមព្រៀងនេះ រួមទាំងការខកខានមិនបានចាត់វិធានការទប់ស្កាត់ ការធ្វើប្រតិបត្តិការសេវាទូទាត់តាមប្រព័ន្ធ បាគងដោយគ្មានការអនុញ្ញាត ឬប្រតិបត្តិការក្លែងបន្លំ។

     –    អ្នកយល់ព្រមដោយស្ម័គ្រចិត្តទទួលនូវហានិភ័យ នៃរាល់ការខាតបង់ទាំងអស់ដែលរបស់អ្នក ឬអាចទទួលខុសត្រូវក្រោម ខចែង និងលក្ខ ខណ្ឌ ទាំងនេះ។

     –    អ្នកយល់ព្រមថាក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី នឹងមិនទទួលខុសត្រូវចំពោះការខាតបង់ណាមួយ ដែលកើតឡើង ចំពោះអ្នក នៅពេលដែលសេវាកម្មមិនដំណើរការជាបណ្តោះអាសន្ន ឬនៅពេលដែលប្រព័ន្ធឬឧបករណ៍សម្ភារៈមិនអាច ដំណើរការបាន ឬរអាក់រអួល ក្នុងពេលបណ្តោះអាសន្នណាមួយ ដោយមិនគិតពីរបៀបដែលហេតុការណ៍នេះត្រូវបានបង្ក ឡើងនោះឡើយ។

២០. ការផ្ទេរសិទ្ធិ

          ក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី នឹងមិនផ្តល់ដំណឹងជាមុនដល់អ្នក ឬទទួលការយល់ព្រមពីអ្នកក្នុងការផ្ទេរ ឬប្រគល់រាល់ សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនទាំងអស់ ឬដោយផ្នែកក្រោមកិច្ចព្រមព្រៀងនេះ ទៅតតិយភាគីណាមួយ។ អ្នកយល់ព្រម    អនុវត្តសកម្មភាពណាមួយ ឬចុះហត្ថលេខាលើឯកសារណាមួយ តាមដែលក្រុមហ៊ុនអាចណែនាំដើម្បីអនុវត្តការប្រគល់ ឬ ការផ្ទេរសិទ្ធិដូចមានចែងនៅក្នុង ខចែងទាំងនេះ។

២១. លក្ខខណ្ឌផ្សេងៗ

          លក្ខខណ្ឌនៃការប្រើប្រាស់នេះត្រូវអនុលោមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

          ខ្ញុំបានអាន និងយល់ព្រមគ្រប់លក្ខខណ្ឌដែលបានបញ្ជាក់ខាងលើនេះ។


Download our app